Post News Media ព័ត៌មានបច្ចេកវិទ្យា Apple នឹងប្រើ...

Apple នឹងប្រើថ្មរាងអក្សរ​ L តែមួយកូនសម្រាប់ iPhone ស៊េរី ២០១៨

យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ The Investor បានឱ្យដឹងថា​ ក្រុមហ៊ុន Apple នឹងបំពាក់ថ្មប្រភេទថ្មី រាងជាអក្សរ L ដូចជា iPhone X ប៉ុន្តែមានតែមួយគ្រាប់ សម្រាប់ iPhone ជំនាន់បន្ទាប់របស់ខ្លួន ដែលនឹងចេញនៅអំឡុងខែកញ្ញាឆ្នាំ ២០១៨ នេះ។

របាយការណ៍ដដែលបន្ថែមថា ក្រុមហ៊ុនផលិតថ្ម LG Chem របស់ក្រុមហ៊ុនអេឡិចត្រូនិក LG គឺជាអ្នកទទួលខុសត្រូវចំពោះការផលិតកម្មថ្មថ្មីសម្រាប់ក្រុមហ៊ុន​ Apple បន្ថែមពីលើអេក្រង់ OLED មួយភាគ ហើយវានឹងមានថាមពលខ្លាំងជាងថ្មរាងអក្សរ L ដែលមានពីរកូនរបស់ iPhone X បច្ចុប្បន្ន។

បន្ថែមពីលើនោះ ប្រព័ន្ធប្រតិបត្តិការនៃបន្ទះឈីប CPU ស៊េរី A ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានដំណើរការកាន់តែមានប្រសិទ្ធភាព អាចនឹងជួយឱ្យ iPhone ជំនាន់បន្ទាប់ម៉ូឌែលអេក្រង់ទំហំ ៥.៨ អ៊ីញ កាន់ថ្មបានកាន់តែយូរដូច iPhone 8 Plus ដោយមិនគិតពីអត្ថប្រយោជន៍បន្ថែមពីការប្រើអេក្រង់ OLED ដែលស៊ីថ្មតិច។

ដោយឡែក ចាប់តាំងពី iPhone X ចាប់កំណើតមក មានអ្នកប្រើប្រាស់ជាច្រើនចង់បានឱ្យក្រុមហ៊ុនចេញ​ស៊េរី Plus ដែលមានអេក្រង់ធំជាងស៊េរីបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងការចង់បាននេះ បើយោងតាមព័ត៌មានចចាម​អារ៉ាមចុងក្រោយ Apple អាចនឹងផលិត iPhone គ្មានស៊ុមដូចជា iPhone X ដែលបំពាក់អេក្រង់ធំរហូតដល់ ៦.៥ អ៊ីញ។


ដូច្នេះ ការផលិតថ្មដែលមានសមត្ថភាពកាន់តែខ្លាំង ជាមួយបន្ទះឈីបដែលស៊ីថាមពលកាន់តែតិច គឺនឹង​ជួយ​ឱ្យទូរសព្ទដែលមានអេក្រង់កាន់តែធំ មិនបន្ថយអាយុកាលប្រើប្រាស់អ្វីឡើយ បើទោះជាវាមានបន្ថែមមុខងារថ្មីៗបន្ថែមទៀតក៏ដោយ៕

ប្រភពព័ត៌មាន: 9to5mac

Loading...