ព័ត៌មានបច្ចេកវិទ្យា

LG អាចនឹងផ្គត់ផ្គង់អេក្រង់ OLED ឱ្យស្មាតហ្វូន Sony ស៊េរីខ្ពស់បន្ទាប់

កន្លងមក មានតម្រុយជាច្រើនចង្អុលបង្ហាញថា Sony នឹងប្រើប្រាស់អេក្រង់ OLED សម្រាប់ស្មាតហ្វូនលំដាប់កំពូលដែលនឹងមកដល់ឆាប់ៗរបស់ខ្លួន។ ឥឡូវ ព័ត៌មានថ្មីមួយបានលើកឡើងថា LG Display នឹងធ្វើជាដៃគូផ្គត់ផ្គង់ ខណ:ក្រុមហ៊ុន Sony ប្រើប្រាស់រួចទៅហើយនូវបន្ទះអេក្រង់ប្រភេទនេះរបស់ LG សម្រាប់ទូរទស្សន៍ស៊េរីថ្មីៗកំពុងពេញនិយាមរបស់ខ្លួន។

បន្ថែមពីលើនោះ អេក្រង់ OLED ពី LG អាចនឹងអាចពត់បាន សម្រាប់រចនា​ឱ្យវាមានកំណោងនៅគែអេក្រង់។ ក្រៅពីនេះ ក្រុមហ៊ុននឹងប្រើមាត្រដ្ឋានអេក្រង់ ១៨:៩ ហើយយើងនឹងឃើញការផ្លាស់ប្តូរដ៏ធំសម្បើមមួយទៅលើរចនាបទស្មាតហ្វូនក្រុមហ៊ុនជប៉ុនមួយនេះ នៅឯសមាជ MWC ២០១៨ ដែលនឹងប្រព្រឹត្តនាចុងខែកុម្ភ: រហូតដល់ដើមខែមិនា។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ LG Display ត្រូវគេរាយការណ៍មកថា គឺជាដៃគូផ្គត់ផ្គង់អេក្រង់ OLED មួយភាគរបស់ក្រុមហ៊ុន Apple​ ខណ:ខ្លួនកំពុងនាំយកខ្សែចង្វាក់ផលិតកម្មអេក្រង់ថ្មីសម្រាប់បំពេញតម្រូវការនៃការកម្ម៉ង់របស់ដៃគូ៕

ប្រភពព័ត៌មាន: gsmarena

មតិយោបល់