Post News Media ព័ត៌មានបច្ចេកវិទ្យា របាយការណ៍ថ្មី...

របាយការណ៍ថ្មី! មុខងារ Video Chat នឹងចេញលើ Instagram ឆាប់ៗ

យោងតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃម្សិលមិញបានឱ្យដឹងថា ក្រុមហ៊ុន Instagram កំពុងធ្វើការនៅលើមុខងារពិសេសថ្មីមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការឆ្លើយឆ្លងជជែកកម្សាន្តទៅវិញទៅមកជាមួយមិត្តភក្តិតាមវីដេអូបាន។
របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា រូបតាងសម្រាប់មុខងារនោះ នឹងលេច​ចេញតែនៅលើកម្មវិធីរបស់អ្នកប្រើប្រាស់ទាំងឡាយណាដែលបានបើកមុខងារជជែកកម្សាន្តជាមួយមិត្តភក្តិដែលនឹងចូលរួមក្នុងការជជែកកម្សាន្តតាមវីដេអូប៉ុណ្ណោះ។

ប្រសិនបើអ្នកប្រើប្រាស់ម្នាក់មិនបានចុចយល់ព្រមលើសំណើសម្រាប់ការជជែកកម្សាន្តធម្មតា នោះវានឹងមិនបង្ហាញឡើងឡើយ។

របាយការណ៍ថ្មីនេះបន្ថែមទៀតថា ផ្ទាំងកម្មវិធីប្រើប្រាស់សម្រាប់មុខងារនោះ គឺមិនទាន់ទទួលបាននៅឡើយទេ ដោយសារតែវាទើបឋិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ហើយកាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់ក៏នៅវែងឆ្ងាយប្រហែលជាពីរបីខែទៀត។ នៅពេលនោះ វានឹងចេញសម្រាប់ទាំងប្រព័ន្ធ Android និង iOS តែម្តង។

ក្រុមហ៊ុនបណ្តាញសង្គមរូបថតរបស់ Facebook បានបដិសេធចំពោះវត្តមាននៃមុខងារ Video Chat ដែលថានឹងចេញនាពេលឆាប់ៗខាងមុខ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនម្នាក់បាននិយាយថា «យើងមិនមានការអធិប្បាយទៅលើព័ត៌មានចចាមអារ៉ាម និងការរំពឹងទុកទាំងនោះទេ»៕

ប្រភពព័ត៌មាន: wabetainfo.com via TechCrunch

Loading...