ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងសាកល្បងកម្មវិធីកក់ទុកថ្ម iPhone សម្រាប់អ្នកត្រូវការផ្លាស់ប្តូរថ្ម

ចាប់តាំងពីក្រុមហ៊ុន​ Apple ប្រកាសផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការផ្លាស់ប្តូរថ្ម iPhone ស៊េរីចាស់ៗពី ៧៩ ដុល្លារមក ២៩​ ដុល្លារមក ថ្ម iPhone ក្នុងស្តុកសម្រាប់ស៊េរី 6 និង 6 Plus ជាដើម នៅតាមហាងក្នុងតំបន់ផ្សេងៗក៏ចាប់ផ្តើមដាច់ជាបណ្តើរៗ។

ប្រឈមនឹងបញ្ហានេះ ក្រុមហ៊ុនបាននិងកំពុងសាកល្បងនូវកម្មវិធីថ្មីមួយឈ្មោះ Apple Support ក្នុងប្រទេសកាណាដា សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone អាចធ្វើការកក់ទុកថ្មថ្មីសម្រាប់ផ្លាស់ប្តូរទូរសព្ទរបស់ពួកគេ។

នៅពេលកក់រួច ពួកគេនឹងទទួលបានសារមួយប្រាប់ថា តើតំបន់របស់ពួកគេរស់នៅមានថ្មថ្មីក្នុងស្តុកសម្រាប់ដោះដូរឬក៏អត់។ ហើយប្រសិនបើក្នុងរយ:ពេលមួយសប្តាហ៍ ពួកគេមិនទៅប្តូរទេនោះ ការកក់នឹងត្រូវទុកជាអសារបង់ ដោយវានឹងផ្ទេរចូលស្តុកសម្រាប់បំពេញតម្រូវការអតិថិជនផ្សេងវិញ។

បច្ចុប្បន្ន កម្មវិធីនេះគឺមានតែសម្រាប់អ្នកប្រើប្រាស់ iPhone នៅប្រទេសកាណាដាប៉ុណ្ណោះ ប៉ុន្តែគេសង្ឃឹមថា វានឹងមាននៅប្រទេសដទៃផ្សេងទៀត នាពេលខាងមុខផងដែរ៕

ប្រភពព័ត៌មាន: AppleInsider

អានបន្ថែម៖ ភ្ញៀវបុកទៅប្តូរខ្លាំងពេក ឥឡូវ Apple ប្រកាសថ្ម iPhone ខ្លះដាច់ស្តុក និងត្រូវពន្យាពេលរហូតដល់ចុងខែមិនា

Apple ប្រកាសប្តូរថ្ម iPhone តម្លៃត្រឹម ២៩ ដុល្លារ ចាប់ពីថ្ងៃនេះ

Apple អាចនឹងបាត់បង់អតិថិជន ១៣០ លាននាក់ ដោយសារកម្មវិធីបញ្ចុះតម្លៃថ្ម iPhone មកត្រឹម ២៩ ដុល្លារ

 

មតិយោបល់