ព័ត៌មានបច្ចេកវិទ្យា

Apple ផ្តើមលក់ iPhone 7/7 Plus ជួសជុលថ្មី ចាប់ពីតម្លៃ ៤៩៩ ដុល្លារ

ក្រុមហ៊ុន Apple ចាប់ផ្តើមបញ្ចេញលក់ iPhone ស៊េរី 7 ដែលមានបញ្ហា និងត្រូវបានជួសជុលដំឡើងថ្មីឡើងវិញ ដោយជាងជំនាញរបស់ក្រុមហ៊ុនចាប់ពីថ្ងៃនេះ ជាមួយតម្លៃចាប់ពី ៤៩៩ ដុល្លារ។

ក្នុងនោះ ម៉ូឌែល 7 មានតម្លៃ ៤៩៩ ដុល្លារ (សម្រាប់ទំហំមេម៉ូរី ៣២ GB), ៥៨៩ ដុល្លារ (សម្រាប់ទំហំមេម៉ូរី ១២៨ GB) ឬ ៥៨៩ ដុល្លារ (សម្រាប់ទំហំមេម៉ូរី ២៥៨ GB) ឯម៉ូឌែល 7 Plus មានតម្លៃ ៥៩៩ ដុល្លារ (សម្រាប់ទំហំមេម៉ូរី ៣២ GB) និង ៦៨៩ ដុល្លារ (សម្រាប់ទំហំមេម៉ូរី ១២៨ GB)។

ជាមធ្យមក្រុមហ៊ុន Apple បញ្ចុះតម្លៃផលិតផល iPhone ដែលកែថ្មីឡើងវិញដោយមានលិខិតបញ្ជាក់ត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ពី ៩-១០% ធៀបនឹងតម្លៃផលិតផលថ្មីសុទ្ធ។

គួរបញ្ជាក់ថា ការទិញទូរសព្ទជួសជុលថ្មីឡើងវិញនេះ គឺគ្រឿងគ្រៅរបស់វាសុទ្ធតែជារបស់ថ្មីសុទ្ធចេញពីរោងចក្រ ហើយវាក៏មានការធានារយ:ពេល ១ ឆ្នាំ និងអាចប្រើសេវាកម្ម AppleCare បានដូចផលិតផលថ្មីផងដែរ។

ផលិតផលប្រភេទនេះ គឺសម្តៅទៅលើ iPhone ដែលបានផលិតចេញទៅមានបញ្ហា រួចក្រុមហ៊ុនប្រមូលវាមកជួសជុល និងដំឡើងថ្មីឡើងវិញផងដែរ៕

របៀបមើល iPhone 7/ 7 Plus ជួសជុលថ្មីឡើិងវិញ ឬអត់?

ប្រភពព័ត៌មាន: GSM Arena

មតិយោបល់