Post News Media ព័ត៌មានបច្ចេកវិទ្យា Microsoft បញ្...

Microsoft បញ្ចេញ Surface និង Surface Book 2 តម្លៃទាប បំពេញតម្រូវការទីផ្សារ

ក្រុមហ៊ុន Microsoft បានណែនាំនូវកុំព្យូទ័រយួរដៃស៊េរី Surface និង Surface Book 2 តម្លៃទាប ជាមួយការបន្ថយសមត្ថភាព Hardware មួយចំនួន ដើម្បីផ្តល់នូវជម្រើសដល់អតិថិជន ដែលចង់បានផលិតផលទំនើប តែសមត្ថភាពមធ្យម និងមិនត្រូវការមេម៉ូរីធំ។

Surface ម៉ូឌែលមូលដ្ឋាន ភ្ជាប់មកជាមួយអង្គប្រតិបត្តិ (CPU) Core m3, អង្គគណនាក្រាហ្វិក Intel HD Graphics 615, RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីម៉ាស៊ីនទំហំ ១២៨ ជីហ្គាបៃយ៍ មានតម្លៃ ៧៩៩ ដុល្លារ ខណ:ពីមុនមក ម៉ូឌែលប្រើ CPU ជំនាន់ Core i5 ដែលមានសមត្ថភាពខ្ពស់ជាង ថ្លៃ ៩៩៩ ដុល្លារ។

ស្រដៀងគ្នានេះដែរ Surface Book 2 ឥឡូវក្រុមហ៊ុនមានលក់ក្នុងតម្លៃ ១១៩៩ ដុល្លារ សម្រាប់ម៉ូឌែលប្រើអេក្រង់ ១៣.៥ អ៊ីញ បំពាក់ CPU ជំនាន់ Core i5, RAM ទំហំ ៨ ជីហ្គាបៃយ៍ និងមេម៉ូរីទំហំ ១២៨ ជីហ្គាបៃយ៍ ខណ:ពីមុនមក ម៉ូឌែលទាបបំផុតគឺមានតម្លៃ ១៤៩៩ ដុល្លារ ប្រើមេម៉ូរីទំហំ ២៥៨ ជីហ្គាបៃយ៍។

ក្រុមហ៊ុន Microsoft ផ្តើមផ្តល់នូវជម្រើសម៉ូឌែលតម្លៃទាបបែបនេះ គឺបន្ទាប់ពីរងការរិះគន់ជាច្រើនទាក់ទងទៅនឹងផលិតផល Surface តម្លៃខ្ពស់ៗរបស់ខ្លួន។

ជាមួយ Surface ទាំងពីរស៊េរីនេះ បើទោះជាវាត្រូវបានបន្ទាបតម្លៃក៏ដោយ ក៏សមត្ថភាពរបស់វាក៏តូចជាងមុនផងដែរ។ ដូច្នេះ បើគិតពីតម្លៃសមាមាត្រគឺវានៅតែថ្លៃដដែល ប៉ុន្តែ អ្នកដែលមានថវិកាល្មមៗអាចទិញយកទៅប្រើបាន ខុសពីមុន៕

ប្រភពព័ត៌មាន: GSM Arena

Loading...