ព័ត៌មានបច្ចេកវិទ្យា

កូនបាស់ HomePod របស់ Apple ទាល់តែមាន iPhone ឬ iPad ទើបប្រើការបាន!

បើសិនជាលោកអ្នកពេញចិត្តកូនធុងបាស់វៃឆ្លាតឥតខ្សែរបស់ក្រុមហ៊ុន Apple ដែលទើបប្រកាសចេញលក់ថ្មីៗនេះ និងចង់ទិញវាមកប្រើតែឯង ដូចជាធុងបាស់ដទៃនោះ សូមគិតឡើងវិញសារជាថ្មីទៅ។

HomePod ប្រេនរូបផ្លែប៉ោមនេះ មិនអាចបើកដំណើរការដោយឯករាជ្យបានឡើយ ហើយក៏មិនអាចប្រើជាមួយទូរសព្ទ ឬឧបករណ៍ដើរដោយប្រព័ន្ធ Android ដែរ។ ពោលគឺ វាត្រូវការចាំបាច់ iOS Devices (iPhone/iPad/iPod Touch) មួយ ដើម្បីដំណើរការ និងគ្រប់គ្រងវា។

បន្ថែមពីលើនេះ សូម្បីតែដើម្បីដំឡើងឱ្យវាដំណើរការ លោកអ្នកនឹងចាំបាច់ត្រូវមាន iPhone ឬ iPad ដែលដើរដោយប្រព័ន្ធ iOS 11 ដែរ។ សម្រាប់ប្រភពបទ​ចម្រៀង គឺអាចចាក់បានតាម Apple Music, iCloud Music Library, podcasts និង AirPlay លើ iPad, iPhone, iPod Touch, Apple TV និងកុំព្យូទ័រ Mac។

សម្រាប់កម្មវិធីដែលមិនមែនជារបស់ក្រុមហ៊ុន Apple ដូចជា Spotify នឹងមិនអាចចាក់ចម្រៀងលើកូនធុងបាស់ប្រេនរូបផ្លែប៉ោមនេះ តាមការបញ្ជាដោយសំឡេងលើមុខងារ Siri ឡើយ៕

Apple Inc. HomePod speakers sit on display during the Apple Worldwide Developers Conference (WWDC) in San Jose, California, U.S., on Monday, June 5, 2017. The conference aims to inspire developers from around the world to turn their passions into the next great innovations and apps that customers use every day across iPhone, iPad, Apple Watch, Apple TV and Mac. Photographer: David Paul Morris/Bloomberg via Getty Images

ប្រភពព័ត៌មាន: engadget

មតិយោបល់