ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei និង StarHub គ្រោងគ្របដណ្ដប់ល្បឿន4G លឿនជាងគេលើពិភពលោក

(សិង្ហបុរី)៖ ក្រុមហ៊ុនចិន Huawei និងក្រុមហ៊ុនសិង្ហបុរីទូរគមនាគមន៍ StarHub នៅថ្ងៃច័ន្ទនេះ បានសម្រេចកិច្ចព្រមព្រៀង បង្កើតអ៊ិនធឺណិត Gbps ដ៏លឿនបំផុតរបស់ពិភពលោក ដែលមានល្បឿន រហូតដល 4G សម្រាប់ប្រើក្នុងផ្ទះ។ នេះបើយោងតាមទីភ្នាក់ងារព័ត័មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីក្រុមហ៊ុន StarHub បានសម្រេចកិច្ចព្រមព្រៀង small cell ជាមួយក្រុមហ៊ុន Huawei ដែលជាផ្នែកមួយនៃប្រព័ន្ធ Heterogeneous Network (HetNet) កម្រិត 4G LTE-Advanced ដើម្បីធ្វើឲ្យមានភាពប្រសើរទ្បើង នៅតំបន់ Marina Bay Sands របស់សិង្ហបុរីកាលពីឆ្នាំមុន។

តាមរយ:ដំណោះស្រាយ small cell នឹងអាចជួយលើកកម្ពស់គុណភាព network ឲ្យកាន់តែលឿន និងការចំណាយមានប្រសិទ្ធភាព ដែលផ្ដល់ឲ្យអតិថិជនជាមួយនឹងទិន្នន័យដ៏លឿន សូម្បីតែនៅក្នុងអាគារ ឬក្នុងតំបន់ដែលមានមនុស្សច្រើនប្រើក៏ដោយ៕ photo_2016-04-11_15-53-44photo_2016-04-11_15-53-41

មតិយោបល់