Post News Media ព័ត៌មានបច្ចេកវិទ្យា នេះជារបៀប iOS...

នេះជារបៀប iOS 11.3 ផ្តល់ជម្រើសឱ្យលោកអ្នកបិទមិន​ឱ្យ iPhone ដើរយឺតដោយសារថ្មចាស់

ដូចតាមការសន្យា Apple បានដាក់បញ្ចូលនូវមុខងារសម្រាប់លោកអ្នកអាចឆែកមើលសុខភាពថ្មទូរសព្ទ iPhone របស់ខ្លួន ថាវានៅមានថាមពលកម្រិតណា តាមរយ: iOS 11.3 ដែលនឹងជាកំណែបន្ទាប់ពី iOS 11.2.5 បច្ចុប្បន្ន។

តាមរយ:​ iOS 11.3 ជំនាន់សាកល្បងទី២​ (beta2) ដែលក្រុមហ៊ុនបានបើកឱ្យសាធារណជនទាញយកទៅដំឡើងប្រើសាកល្បង វាមានមុខងារ Battery Health (beta) ដែលអនុញ្ញាតឱ្យលោកអ្នកបិទមិនឱ្យមានការពន្យឺតល្បឿនអង្គប្រតិបត្តិការរបស់ទូរសព្ទបាន ប៉ុន្តែ ក្រុមហ៊ុនបានក្រើនរំឭកថា iPhone លោកអ្នកអាចនឹងប្រឈមការរលត់ជាយថាហេតុ។

វិធីដំឡើង iOS 11.3 ជំនាន់សាកល្បងលើ iPhone

ចំពោះរបៀបបិទ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> Battery -> Battery Health (Beta) រួចចុចលើ Disable…នៅក្រោមផ្នែក Peak Performance Capability បន្ទាប់មក វានឹងលោតចេញផ្ទាំងមួយ ហើយលោកអ្នកចុចលើ Disable បើសិនជាសម្រេចថាបិទមែន ឬចុចលើ Leave On បើលោកអ្នកចង់ប្តូរចិត្ត៕

Loading...