ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនបណ្តាញទូរសព្ទអាមេរិក Verizon ជោគជ័យលើការសាកល្បងហៅទូរសព្ទតាមប្រព័ន្ធ 5G ស្តង់ដា 3GPP លើកដំបូង

ក្រុមហ៊ុន Verizon នៅថ្ងៃច័ន្ធនេះ បាននិយាយថាខ្លួនបានដាក់សាកល្បងការហៅទូរសព្ទចេញតាមប្រព័ន្ធរលក NR (New Radio) នៃបណ្តាញ 5G ដែលទើបត្រូវបានកំណត់ស្តង់ដាកាលពីចុងឆ្នាំមុនដោយក្រុមហ៊ុន 3GPP ប្រកបដោយជោគជ័យជាលើកដំបូង។

ក្រុមហ៊ុនបានបន្ថែមថានៅក្នុងសេចក្តីថ្លែងការមួយថា ខ្លួនបានសាកល្បងប្រព័ន្ធ 5G ថ្មីនេះ នៅឯទីក្រុង Murray រដ្ឋ New Jersey ដោយប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ 5G របស់ក្រុមហ៊ុន Nokia លើឧបករណ៍គំរូ 5G NR ពីក្រុមហ៊ុន Qualcomm។

Qualcomm នឹងនាំយកម៉ូឌឹម 5G សម្រាប់ស្មាតហ្វូនក្រុមហ៊ុនជាង១០ នៅឆ្នាំ​ ២០១៩

លោក​ Joe Glynn នាយករងផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Qualcomm បាននិយាយថា៖ Qualcomm Technologies បានប្តេជ្ញាចិត្តគាំទ្រការដាក់ឱ្យដំណើរការផលិតផល និងបណ្តាញ 5G ផ្អែកលើស្តង់ដាធុរកិច្ច ចាប់ផ្តើមក្នុងឆ្នាំ ២០១៩។ លោកបន្ថែមថា ការសាកល្បងដោយជោគជ័យលើកដំបូងនេះ សរបញ្ជាក់ថា យើងកំពុងដើរលើផ្លូវឆ្ពោះទៅកាន់ការបង្កើតប្រព័ន្ធនេះ ឱ្យក្លាយជាការពិតហើយ។

គួរបញ្ជាក់ថា ប្រព័ន្ធ 5G នឹងផ្តល់ជូនដល់អតិថិជននូវអីុនធើណែតល្បឿនលឿនជាងប្រព័ន្ធ 4G បច្ចុប្បន្ន ជាមួយល្បឿនរហូតដល់ ១GB/វិនាទី។ កាលពីពេលកន្លងទៅ ក្រុមហ៊ុន Verizon គ្រោងនឹងដាក់ដំណើរការសេវា 5G នៅក្នុងទីក្រុងមួយចំនួននៅអាមេរិកក្នុងឆ្នាំ ២០១៨ នេះ៕

ប្រភពព័ត៌មាន: zdnet

មតិយោបល់