ព័ត៌មានបច្ចេកវិទ្យា

Sony Xperia XZ2 Pro បំពាក់អេក្រង់ 4K ខ្នាត 18:9 និង Android 8.1…?

សមាសភាពស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ថ្មីមួយត្រូវបានគេទម្លាយឱ្យឃើញតាមរយ:រូបថតអេក្រង់កម្មវិធីសាកល្បង HTML មួយ ដែលបង្ហាញថាវាជា Xperia XZ2 Pro ដើរដោយប្រព័ន្ធ Android ជំនាន់ចុងក្រោយបង្អស់ 8.1 និងប្រើប្រាស់អេក្រង់ខ្នាត 18:9 ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះដែរ វាក៏បង្ហាញពីលេខកូដម៉ូឌែល H8116 ដែលដូចគ្នាទៅនឹងលេខកូដម៉ូឌែលទូរសព្ទ Sony ដែលបានបែកធ្លាយកាលពីខែធ្នូកន្លងមក ដែលថាវានឹងបំពាក់អេក្រង់គុណភាពកម្រិត 4K ឬ 2160 x 3840 Pixel។

ដោយឡែក យោងតាមប្រភពព័ត៌មានថ្មីៗនេះបានអះអាងថា XZ2 Pro នឹងប្រកាសចេញក្នុងឱកាសសាមាជទូរសព្ទចល័តពិភពលោកហៅកាត់ថា WMC 2018 ហើយកាមេរ៉ាក្រោយរបស់វាគឺភ្លោះ មានទំហំ ១៨+១២ មេហ្គាភិចសែល កាមេរ៉ាមុខទំហំ ១៣ មេហ្គាភិចសែល ប្រើបន្ទះឈីប Snapdragon 845 ដែលជាបន្ទះឈីបលំដាប់កំពូលរបស់ក្រុមហ៊ុន Qualcomm។ ក្រៅពីនេះ វានឹងប្រើប្រាស់ RAM និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦ និង ៦៤/១២៨ ជីហ្គាបៃយ៍ ជាមួយថ្មថាមពល ៣៤២០ មីល្លីអំព៊ែរ។

ទោះយ៉ាងណា ទាំងនេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។ ចំពោះការពិតឬយ៉ាងណា មានតែពេលវេលាទេដែលអាចបញ្ជាក់បាន៕

ប្រភពព័ត៌មាន: GSM Arena

មតិយោបល់