Post News Media ព័ត៌មានបច្ចេកវិទ្យា របៀបប្តូរផ្ទា...

របៀបប្តូរផ្ទាំងកម្មវិធី YouTube ទៅជាពណ៌ខ្មៅលើ iPhone/iPad

YouTube គឺជាកម្មវិធីដែលប្រហែលលោកអ្នកឧស្សហ៍ប្រើញឹកញាប់បំផុត ខណ:វាប្រមូលផ្តុំនូវពិភពកម្សាន្តនៃវីដេអូយ៉ាងសម្បូរបែប។ ទន្ទឹមនឹងនោះ​ ការចំណាយពេលទស្សនាវីដេអូយូរម៉ោងពេក ជាពិសេស បើមើលនៅពេលយ​ប់ទៀតនោះ វាអាចនឹងងាយធ្វើឱ្យភ្នែកលោកអ្នកក្រហាយ ឬស្រវាំងជាដើម។ ម្លោះហើយ Google បានដាក់បញ្ចូលនូវមុខងារ Dark Mode នៅក្នុងកម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួនចាប់ពីជំនាន់ 13.01.4 សម្រាប់ដោះស្រាយបញ្ហានេះ។

ដូច្នេះ ដើម្បីការពារកុំឱ្យភ្នែករបស់លោកអ្នកមានបញ្ហាផ្សា ឬក្រហាយជា លោកអ្នកអាចចូលទៅបើកមុខងារ Dark Mode ដើម្បីប្តូរឱ្យផ្ទាំងកម្មវិធី YouTube ទៅជាពណ៌ខ្មៅបានតាមវិធីដូចខាងក្រោម៖

១- សូមប្រាកដថា កម្មវិធី YouTube លើ​ iPhone ឬ iPad លោកអ្នកជាជំនាន់ចុងក្រោយ។ បើមិនដូច្នោះទេ អាចចូលទៅកាន់ App Store -> Update រួចស្វែងរកឈ្មោះកម្មវិធី YouTube ហើយចុចលើប៊ូតុង Update ជាការស្រេច។
២- នៅលើកម្មវិធី YouTube សូមចូលទៅកាន់មឺនុយ Profile ដែលឋិតនៅជ្រុងខាងលើផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី


៣- ចុចលើ Settings

៤- រួចចុចកុងតាក់បើកលើមុខងារ Dark Theme


៥- ចុចលើប៊ូតុង X ដែលឋិតនៅជ្រុងខាងលើផ្នែកខាងឆ្វេង ជាការស្រេច៕

Loading...