Post News Media ព័ត៌មានបច្ចេកវិទ្យា ខណ: Apple ត្រ...

ខណ: Apple ត្រៀមចេញកំណែថ្មីកែបញ្ហាកម្មវិធីសារគាំងលើ iPhone/iPad​ លោកអ្នកអាចសាកដំណោះស្រាយនេះជាមុនបាន!

ថ្មីៗនេះ កំហុសឆ្គងថ្មីដ៏ធំមួយត្រូវបានគេរកឃើញនៅលើប្រព័ន្ធ iOS 11.2.5 ដោយកម្មវិធីផ្ញើសារនៅលើ iPhone និង iPad ទាំងមានសម្រាប់ និងបញ្ចូលបន្ថែម សុទ្ធតែមិនអាចអានសារជាភាសា Telugu ដែលមានអ្នកប្រើជាង ៧២ លាននាក់នៅឥណ្ឌា និងធ្វើឱ្យវាគាំងបើកលែងចេញ។​

ប៉ុន្មានថ្ងៃក្រោយមក ក្រុមហ៊ុន Apple បានប្រកាសថា កំហុសឆ្គងនេះ ត្រូវបានកែរួចរាល់ហើយនៅលើប្រព័ន្ធ iOS 11.3 ជំនាន់សាកល្បង។ យោងតាម iMore ក្រុមហ៊ុនក៏នឹងបញ្ចេញកំណែមួយទៅក្នុង iOS 11.2.5 ជំនាន់ចុងក្រោយនាពេលបច្ចុប្បន្នផងដែរ ដើម្បីដោះស្រាយការជាប់គាំងនោះឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងការរង់ចាំកំណែថ្មីនោះមកដល់ លោកអ្នកដែលជួបប្រទះបញ្ហាខាងលើអាចប្រើគន្លឹះខាងក្រោមដើម្បីជួសជុលវាដោយខ្លួនឯងបាន ដោយគ្រាន់តែត្រូវការជំនួយពីមិត្តភក្តិបន្តិចប៉ុណ្ណោះ៖

១- ពឹងឱ្យមិត្តណាម្នាក់ផ្ញើសារ SMS មកកាន់ទូរសព្ទ iPhone ឬ iPad របស់លោកអ្នក
២- ចុចបើកសារដំណឹងលើផ្ទាំង Notification ដែលបានលោតឡើង រួចចុចលើប៊ូតុងត្រឡប់ (<)
៣- លុបសារដែលមានភ្ជាប់មកជាមួយតួអក្សរនៃភាសា Telugu ក្នុងកម្មវិធីសារ Messages លើទូរសព្ទលោកអ្នក នោះជាការស្រេច។
៤- ប្រសិនបើបញ្ហានេះកើតមានលើកម្មវិធីសារដូចជា WhatsApp, Facebook Messenger, ឬកម្មវិធីដំឡើងបន្ថែមណាមួយ លោកអ្នកគ្រាន់តែលុបកម្មវិធីនោះចោល ហើយបញ្ចូលថ្មីឡើងវិញជាការស្រេច៕

Loading...