Post News Media ព័ត៌មានបច្ចេកវិទ្យា លោក Tim Cook:...

លោក Tim Cook: Apple កំពុងធ្វើការលើផលិតផលដែលចំណាយពេលរាប់ឆ្នាំមុននឹងសម្រេច

នៅក្នុងកិច្ចសម្ភាស៍ជាមួយ Fast Company ដែលជាស្ថាបនប្រព័ន្ធផ្សព្វផ្សាយទើបផ្តល់ចំណាត់ថ្នាក់ឱ្យ Apple ជាក្រុមហ៊ុនមានភាពច្នៃបង្កើតថ្មីខ្ពស់ជាងគេបំផុត លោក Tim Cook បង្ហើបថា Apple កំពុងអភិវឌ្ឍផលិតផលសម្រាប់ថ្ងៃអនាគត ដែលនឹងមិនរួចរាល់ក្នុងពេលឆាប់ៗនោះទេ នៅមុនឆ្នាំ ២០២០។

កន្លងមក មានព័ត៌មានចចាមអារ៉ាមមួយចំនួនលើកឡើងថា Apple អាចនឹងប្រកាសចេញវ៉ែនតាបំពាក់បច្ចេកវិទ្យា AR នៅឆ្នាំ ២០១៩ ហើយព័ត៌មានខ្លះថា Apple Glasses នឹងចេញនៅឆ្នាំ ២០២០ ប៉ុន្តែ លោក Cook ធ្លាប់និយាយថា បច្ចេកវិទ្យា AR សម្រាប់វ៉ែនតាវៃឆ្លាត គឺមិនដល់ពេលដែល Apple ផលិតចេញនៅឡើយទេ។

ទាក់ទងទៅនឹងផលិតផល Smart Glasses នេះ ក្រុមហ៊ុន Quanta ដែលជាអ្នកដំឡើង Apple Watch និង MacBook បានបង្ហាញការយល់ឃើញតាមរយ:លោក C.C. Leung ថា ក្រុមហ៊ុនផលិត iPhone នឹងមិនប្រកាសចេញហួសពីឆ្នាំ ២០១៩ នោះទេ បើទោះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះ និយាយថា វ៉ែនតា AR នៅត្រូវការពេលមួយឆ្នាំពីរទៀតក៏ដោយ។

គួររំឭកថា Apple បានបង្កើតចេញរួចទៅហើយនូវបច្ចេកវិទ្យា AR តាមរយ:មុខងារ ARKit ដែលគាំទ្រនៅលើស្មាតហ្វូនរបស់ខ្លួនស៊េរីឆ្នាំ ២០១៧ ដែលមាន iPhone 8, 8 Plus និង X ហើយវាកំពុងត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងតាមរយ: iOS ជំនាន់បន្ទាប់។

ដូច្នេះ វ៉ែនតា AR គឺប្រាកដជាផលិតផលដែល Apple មិននិយាយសម្តៅចំៗ ហើយវាត្រូវគេជឿថា នឹងចេញនាថ្ងៃអនាគតមិនខាន គ្រាន់មិនច្បាស់ថា ពេលណានៅឡើយ ខណ: Apple មានគោលការណ៍ចាត់ទុកព័ត៌មានទាំងនោះជាការសម្ងាត់របស់ក្រុមហ៊ុន៕

ប្រភពព័ត៌មាន: Phone Arena

Loading...