Post News Media ព័ត៌មានបច្ចេកវិទ្យា Huawei បញ្ចេញ...

Huawei បញ្ចេញ MediaPad ជាមួយរច​នាបទស្តើង និងម៉ូឌឹម 4G

Huawei នឹងមិនឧទេ្ទសនាមស្មាតហ្វូនលំដាប់ខ្ពស់ម៉ូឌែលថ្មីរបស់ខ្លួននៅឯ MWC 2018 នោះទេ ប៉ុន្តែ ក្រុមហ៊ុនបានបញ្ចេញនូវថេបប្លេតស៊េរីថ្មី MediaPad ដែលមានសមត្ថភាពខ្ពស់មិនធ្លាប់មានពីមុន។

MediaPad M5 ប្រើអេក្រង់ប្រភេទ IPS ទំហំ ៨.៤ អ៊ីង និង ១០.៨ អ៊ីញ ជាមួយខ្នាតបញ្ចាំងរូបភាពខ្នាត ២៥៦០x១៦០០ ភិចសែល និងផ្តល់​ថាមពលប្រតិបត្តិការដោយបន្ទះឈីព Kirin 960, RAM ទំហំ ៤ ជីហ្គាបៃយ៍ និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៣២/១២៨ ជីហ្គាបៃយ៍ ថ្មអាចទ្រទ្រង់ការប្រើប្រាស់រហូតដល់ ១០-១១ ម៉ោង។

កាមេរ៉ាក្រោយរបស់ MediaPad M5 គឺមានទំហំ ១៣ មេហ្គាភិចសែល មានម្ជុលដែកឆក់នៅគែមសម្បកខាងក្រោមសម្រាប់តភ្ជាប់ជាមួយឧបករណ៍បន្ទាប់បន្សំផ្សេងៗដូចជាក្តារចុចជាដើម មានរន្ធស៊កស៊ីមកាតប្រភេទ Nono ប្រើប្រាស់ប្រព័ន្ធ Android ចេញពីប្រអប់ ហើយវាមានតម្លៃប្រហែលជាង ៦០០​ ដុល្លារ៕

Loading...