ព័ត៌មានបច្ចេកវិទ្យា

Huawei ចេញឃ្លិបបាញ់ Samsung មុន S9 ប្រកាសចេញ

ក្រុមហ៊ុន Huawei នៅប្រទេសអារ៉ាប់បានចេញវីដេអូឃ្លីបដ៏ខ្លីមួយបង្ហោះផ្សាយលើទំព័រ Twitter របស់ខ្លួន ដោយចំអកបញ្ឆិតបញ្ឆៀងទៅលើឡូហ្គូលេខ 9 ដែលរំលេច​លើលិខិតអញ្ជើញរបស់ក្រុមហ៊ុន Samsung សម្រាប់ព្រឹត្តិការណ៍បើកបង្ហាញ Galaxy S9 នាពេលខាងមុខ។

បើទោះបីជាក្រុមហ៊ុនមិនបានចម្អន់ចំៗទៅលើ Galaxy S9 ដែលត្រៀមចេញឆាប់​ៗ​នេះក៏ដោយ ក៏គេអាចនឹងដឹងយ៉ាងច្បាស់ថា​លេខ 9 នៅក្នុងវីដេអូដែលប្រែទៅជាបញ្ច្រាស់ជើងឡើងលើរត់ចូលក្នុងអក្សរ #doingWhatTheyCant គឺ Huawei ចង់លើកសម្តៅទៅ S9 របស់ Samsung នោះដែរ។

នៅក្នុងវីដេអូរយ:ពេល ១០ វិនាទីនោះ បានបង្ហាញពីអត្ថន័យជំរុញឱ្យលះបង់ Cloud 9 ហើយចាប់យកមុខងារថតសម្គាល់រូបភាពពិតៗដែលមាននៅលើទូរសព្ទ Huawei បំពាក់បន្ទះឈីប Kirin 970 ស៊េរី Mate 10 និងដែល Samsung ពុំមាន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានលើកសរសើរពីសមត្ថភាពនៃបច្ចេកវិទ្យាកាមេរ៉ា AI របស់ខ្លួនផងដែរ៕

 

មតិយោបល់