Post News Media ព័ត៌មានបច្ចេកវិទ្យា Galaxy S9 មើល...

Galaxy S9 មើលមិនខុសពី S8 តែគ្រឿងក្នុងខ្លាំងជាងមុនច្រើន

បើយើងក្រឡេកមើល Galaxy S9 និង S9+ ដែលទើប្រកាសចេញប៉ុន្មានថ្ងៃមុននេះ គឺវាមានរូបរាង និងរចនាបទមិនខុសពីជំនាន់មុនរបស់វាប៉ុន្មានទេ។ អ្វីដេលអាចកត់សម្គាល់បាននោះគឺ បន្ទះស្គេនក្រយៅដៃត្រូវបានប្តូរទីតាំងមកនៅចំកណ្តាល ពីក្រោមកាមេរ៉ាក្រោយវិញ។

Galaxy ត្រកូល S ស៊េរីថ្មី ទាំងពីរម៉ូឌែល អ្វីដែលជាលក្ខណ:ពិសេសថ្មីនោះគឺ មុខងារ AR, កាមេរ៉ា និងបន្ទះឈីប។

S9 ប្រើប្រាស់ Apeture ធំជាងមុន គឺ f/1.5 និងអាចប្តូរទៅ f/2.4 ដោយស្វ័យប្រវត្តិតាមស្ថានភាពពន្លឺ ហើយវាអាចថតវីដេអូបែបស្កប់ៗក្នុងល្បឿន 960fps ជាមួយសមត្ថភាពទប់លំនឹងកាមេរ៉ាកាន់តែល្អប្រសើរ អាចផ្តិតយករូបភាពក្នុងទីដែលមានស្ថានភាពពន្លឺខ្សោយកាន់តែប្រសើរ។

ជំនាន់ចុងក្រោយ Snapdragon 845 ឬ Exynos 9810 (សម្រាប់ទីផ្សារចិន និងអាមេរិក) ត្រូវគេសាកល្បងឃើញថា មានប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ជាងជំនាន់មុនដែលបំពាក់លើ S8 ដល់ទៅ ៤០% និងមានអមដោយ GPU ជំនាន់ Mali-G72 MP18 ឬ Adreno 630។

ចំពោះប្រព័ន្ធប្រតិបត្តិការវិញ គឺវានឹងដើរដោយ Android 8 Oreo ចេញពីប្រអប់តែម្តង៕

ប្រភពព័ត៌មាន: Phone Arena

Loading...