ព័ត៌មានបច្ចេកវិទ្យា

Sony ចេញតម្លៃ Xperia XZ2 និង XZ2 Compact ផ្លូវការ!

ពីមួយជំនាន់ទៅមួយជំនាន់ក្រុមហ៊ុន Sony Mobile តែងព្យាយាមច្នៃបង្កើតផលិ​ត​ផលស្មាតហ្វូនឱ្យកាន់តែមានភាពទាក់ទាញ និងទំនើប ដើម្បីប្រកួតប្រជែង​លើ​ទីផ្សារស្មាតហ្វូនដ៏ក្តៅគគុក។ ក្នុងឆ្នាំ ២០១៨ នេះក៏មិនខុសពីឆ្នាំមុនៗនោះដែរ។

ក្រុមហ៊ុនបានប្រកាសចេញនូវស្មាតហ្វូនលំដាប់កំពូល Xperia ជំនាន់ថ្មីពីរម៉ូឌែល: XZ2 និង XZ2 Compact ដោយពាំនាំមកនូវរចនាបទបែបកោងថ្មី ស្ទើរតែខុសពី Xperia ស៊េរីមុនៗទាំងស្រុង។

ជាមួយ XZ2 និង XZ2 Compact ក្រុមហ៊ុន Sony Mobile នៅតែផ្តោតសំខាន់ទៅលើសមត្ថភាពកាមេរ៉ា និងមុខងារកម្សាន្តទៅដល់អតិថិជនតាមរយ: ប្រព័ន្ធសំឡេង S-Force Front Surround និងប្រព័ន្ធកាមេរ៉ា Motion Eye ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ Sony អាចផ្តិតយករូបភាពវីដេអូខ្លាំងមិនធ្លាប់មានកម្រិត HDR ខ្នាត 4K និងល្បឿន 960fps សម្រាប់វីដេអូខ្នាត 1080p។

សម្រាប់តម្លៃរបស់ XZ2 និង XZ2 Compact ក្នុងទីផ្សារអាមេរិកគឺ ៨០០ ដុល្លារ និង ៦០០ ដុល្លារ ឯទីផ្សារអឺរ៉ុប​គឺមានតម្លៃ ៨០០ អឺរ៉ូ និង ៦០០ អឺរ៉ូ។ បើធៀបជាមួយ XZ1 គឺ XZ2 មានតម្លៃខ្ពស់ជាងដល់ ១០០ ដុល្លារ​ ឯ XZ1 Compact និង XZ2 Compact គឺមានតម្លៃស្មើគ្នាពេលចេញដំបូង៕

មតិយោបល់