Post News Media ព័ត៌មានបច្ចេកវិទ្យា Elon Musk គ្រ...

Elon Musk គ្រោងសាងសង់ខ្សែផ្លូវក្រោមដីល្បឿនលឿនសម្រាប់រថយន្តក្រុង

មហាសេដ្ឋីអាមេរិក Elon Musk ដែលកំពុងធ្វើការលើប្រព័ន្ធដឹកជញ្ជូនល្បឿន​លឿន Hyperloop បានបញ្ចេញនូវគ្រោងការថ្មីមួយ ក្នុងការកសាងខ្សែផ្លូវសម្រាប់រថយន្តក្រុងអគ្គីសនីថ្ងៃអនាគត។

ប្រធានក្រុមហ៊ុន​បច្ចេកវិទ្យា និងអវកាសដែលតែងគិតអ្វីៗប្លែកពីគេរូបនេះ បានបង្កើតក្រុមហ៊ុន Boring Company ដើម្បីជីកបណ្តាញផ្លូវក្រោមដីសម្រាប់យានយន្តអគ្គីសនីល្បឿនលឿនធ្វើចរាចរទៅមក ហើយឥឡូវលោកនិយាយថា ប្រព័ន្ធដឹកជញ្ជូនថ្មីនោះ នឹងផ្តល់អតិភាពដល់អ្នកថ្មើរជើង អ្នកប្រើប្រាស់ទោចក្រយានយន្ត ជំនួស​រថយន្ត។

ពីមុន Boring Company បានបង្ហាញពីគំរូប្រព័ន្ធដឹកជញ្ជូនថ្ងៃអនាគតមួយ ដែលអាចផ្ទេររថយន្តដែលធ្វើដំណើរលើដងផ្លូវខាងលើចុះមកប្រព័ន្ធខ្សែផ្លូវល្បឿន​លឿនក្រោមដី ប៉ុន្តែឥឡូវ នាយកប្រតិបត្តិក្រុមហ៊ុន Telsa និង​ SpaceX រូបនេះ និយាយថា ប្រព័ន្ធផ្លូវក្រោមដីនោះនឹងផ្តល់អាទិភាពដល់អ្នកដែលគ្មានរថយន្តប្រើប្រាស់មុនដំបូងគេវិញ៕

ប្រភពព័ត៌មាន: cnet

Loading...