ព័ត៌មានបច្ចេកវិទ្យា

របៀបបញ្ឈប់ Facebook លើ iPhone តាមដានទីកន្លែងលោកអ្នកឋិតនៅ

កម្មវិធី Facebook លើទូរសព្ទចល័ត ក៏ដូចជាកម្មវិធីមួយចំនួនផ្សេងទៀតផងដែរ គឺតែងស្នើឱ្យលោកអ្នកបើកមុខងារ Location Services ដើម្បីឱ្យកម្មវិធីខ្លួនអាចចាប់យកទីកន្លែងដែលលោកអ្នកកំពុងឋិតនៅផ្សេងៗសម្រាប់ទុកប្រើប្រាស់។ បន្ទាប់មក នៅពេលលោកអ្នកចុចបើកយល់ព្រមម្តងហើយ វានឹងអាចតាមដាន និង​កត់ត្រាទុកទីតាំងដែលលោកអ្នកកំពុងឋិតនៅតាមប្រព័ន្ធ GPS លើទូរសព្ទជាប់រហូតតែម្តង បើលោកអ្នកមិនបិទវាចោលវិញទេនោះ។
ដូច្នេះ ប្រសិនបើលោកអ្នកខ្វល់ខ្វាយពីឯកជនភាពរបស់ខ្លួន ការបិទមិនឱ្យ​ Facebook តាមដានទីកន្លែងដែលលោកអ្នកកំពុងឋិតនៅ គឺជាមធ្យោបាយមួយដែលមិនគួរមើលរំលង និងដែលអាចអនុវត្តបានតាមវិធីខាងក្រោម៖

១- បិទមុខងារតាមដានក្នុងកម្មវិធី Facebook
– ចូលទៅកាន់កម្មវិធី Settings លើ Home Screen រួចចុចលើ Privacy -> Location Services


– ចុចលើ Facebook -> Never ជាការស្រេច។ បញ្ជាក់: លោកអ្នកក៏អាចរើសយក While Using ក៏បាន ដើម្បីឱ្យ Facebook ចាប់យកទីកន្លែងដែលលោកអ្នកកំពុងឋិតនៅតែនៅពេលប្រើប៉ុណ្ណោះ។

២- បញ្ឈប់ Facebook មិនឱ្យកត់ត្រាទុកទីកន្លែងលោកអ្នកធ្លាប់ទៅ
– ចូលទៅកាន់កម្មវិធី Facebook រួចចុចលើមឺនុយ More (សញ្ញាត្រេបីជួរ) ហើយអូសចុះក្រោមដើម្បីចុចចូលលើ Settings


– ចុចលើ Account Settings -> Location ហើយចុចកុងតាក់បិទលើមុខងារ Location History ជាការស្រេច។

៣- លុបកំណត់ត្រាទីកន្លែងលោកអ្នកធ្លាប់ទៅចេញពី Facebook
– ក្នុងមឺនុយ Settings នៃកម្មវិធី Facebook ដដែល សូមចុចលើ Activity Log -> Filter -> Location History -> Clear Location History រួចចុច Confirm ជាការស្រេច៕

ប្រភពព័ត៌មាន: iMore

មតិយោបល់