ព័ត៌មានបច្ចេកវិទ្យា

KGI: Galaxy Note 9 នឹងមិនមានបន្ទះស្កេនក្រោមកញ្ចក់អេក្រង់ទេ!

ខុសពីការលើកឡើងកន្លងមកដែលថា Galaxy Note 9 នឹងបំពាក់បន្ទះស្គេនក្រយៅដៃក្រោមស្រទាប់អេក្រង់ បន្ទាប់ពីលក្ខណ:សម្បត្តិដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះអវត្តមានលើ Galaxy S9។

លោក Ming-Chi Kuo អ្នកបើកកកាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីល្បាញមកពីក្រុមហ៊ុន KGI Securities បានផ្លាស់ប្តូរការមើលឃើញរបស់ខ្លួនកាលពីពេលកន្លងមក។ លោកបានលើកឡើងថា Samsung បានបោះបង់ចោលនូវមុខងារពិសេសនេះ ពិព្រោះតែបញ្ហាឧបករណ៍អានក្រយៅដៃពីក្រុមហ៊ុន Qualcomm និងអានពន្លឺអ៊ុបទិចពីក្រុមហ៊ុន Samsung LSI, Synaptics និងក្រុមហ៊ុនដទៃទៀត មិនដំណើរការទៅតាមតម្រូវការលក្ខណ:បច្ចេកវិទ្យារបស់ក្រុមហ៊ុន​។

ទោះជាដូច្នេះក្តី KGI មានទំនុកចិត្តថា Samsung នឹងដោះស្រាយបញ្ហានេះបាននាពេលក្រោយទៀត។ ក្រុមអ្នកវិភាគរបស់ខ្លួនមិនជឿថា មុខងារស្គេនមុខរបស់ Samsung អាចជំនួសមុខងារស្កេនក្រយៅដៃបាននោះទេ។ ដូច្នេះ បន្ទះ​ស្គេនប្រើប្រាស់បច្ចេកវិទ្យាថ្មី នឹងលេចចេញជារូបរាងពិតប្រាកដនៅលើអេក្រង់ពេញមុខនាថ្ងៃអនាគតជាមិនខាន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Vivo បានអះអាងថា ខ្លួននឹងចាប់ផ្តើមចង្វាក់ផលិត​កម្មទូរសព្ទត្រកូល APEC របស់ខ្លួនក្នុងទ្រង់ទ្រាយធំនាពេលឆាប់ៗខាងមុខ ក្នុងឆ្នាំ ២០១៨ នេះឯង៕

ប្រភពព័ត៌មាន: ប្រភពព័ត៌មាន: GSM Arena

មតិយោបល់