ព័ត៌មានបច្ចេកវិទ្យា

របៀបចែកបន្តទីកន្លែងលោកអ្នកកំពុងឋិតនៅលើ iPhone ភ្លាមៗតាម iMessages

មានវិធីជាច្រើនដែលលោកអ្នកអាចប្រើដើម្បីចែកចាយទីតាំងដែលខ្លួនកំពុងឋិតនៅទៅឱ្យអ្នកដទៃ ឬញាត្តិមិត្តតាមទូរសព្ទដៃ iPhone។ ដោយឡែក ពេលនេះ Post Tech សូមបង្ហាញជូនលោកអ្នកនូវគន្លឹះពិសេសមួយដែលអនុញ្ញាតឱ្យលោកអ្នកធ្វើបែបនេះបានដោយរហ័ស តាមរយ:កម្មវិធីផ្ញើសារ iMessages នៅលើទូរសព្ទដៃ iPhone ដើរលើប្រព័ន្ធ iOS 11។

តម្រូវការអនុវត្ត៖

  • ទូរសព្ទ iPhone ត្រូវភ្ជាប់អុិនធើណែត
  • ទូរសព្ទ iPhone ត្រូវដើរលើ iOS 11 ឡើង

របៀបអនុវត្ត៖

1- ជាដំបូងលោកអ្នកត្រូវដំឡើងកម្មវិធី Google Maps ជាមុនសិន (បើមិនទាន់មាន)
2- បន្ទាប់មក បើកកម្មវិធី Messages រួចវាយបញ្ចូលលេខទូរសព្ទនរណាម្នាក់ដែលខ្លួនចង់ផ្ញើទៅឱ្យ
3- ជាបន្ត សូមវាយបញ្ចូលពាក្យ “I’m at” ក្នុងប្រអប់វាយបញ្ចូលសារ ឬហៅថា Spacebar
4- ភ្លាមៗនោះ ទីតាំងដែលលោកអ្នកកំពុងឋិតនៅនឹងបង្ហាញឡើងក្នុងផែនទីរបស់ Google ជាមិនខាន
5- បន្ទាប់មកទៀត សូមចុចលើប៊ូតុង Send ជាការស្រេច។ បញ្ជាក់: លោកអ្នកមិនចាំបាច់វាយបញ្ចូលពាក្យអ្វីបន្ថែមនោះទេ ដោយពាក្យ “I’m at” គឺជាពាក្យបញ្ជាដែលនឹងប្រាប់តំណភ្ជាប់ទៅអ្នកទទួល នូវចំណុចទីតាំងដែលលោកអ្នកកំពុងឋិតនៅលើកម្មវិធី Maps ក្នុងប្រអប់សារតែម្តង៕

មតិយោបល់