ព័ត៌មានបច្ចេកវិទ្យា

Samsung លំដាប់កំពូល ៣ ស៊េរី អាចប្រើ Google Lens ជំនាន់កាមេរ៉ាបានហើយ!

Google Lens គឺជាកម្មវិធីដ៏ទំនើបថ្មីមួយដែលត្រូវបានអភិវឌ្ឍឡើងដោយការដាក់បញ្ចូលប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត AI សម្រាប់ស្គេនរូបភាព វត្ថុ និងទីកន្លែងផ្សេងៗ ដើម្បីស្វែងរកព័ត៌មានទាក់ទងនឹងវា ដោយគ្រាន់តែបើកកាមេរ៉ាស្មាតហ្វូនតម្រង់លើ (ជំនាន់កាមេរ៉ា) ឬស្គេនលើរូបភាពដែលបានថតរួច។

កម្មវិធីនេះ ពីមុនមកគឺវាមានតែនៅលើស្មាតហ្វូនត្រកូល Pixel របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ ប៉ុន្តែឥឡូវ វាកំពុងត្រូវបានបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទលំដាប់កំពូលរបស់ក្រុមហ៊ុន Samsung ស៊េរី S8, S9 និង Note 8 អាចទាញយកបានជាបណ្តើរៗហើយ។

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនស៊េរីខាងលើ ដើម្បីប្រើ Google Lens អាចចូលទៅកាន់កម្មវិធី Google Assistant ហើយរកមើលរូបតាង Lens នៅផ្ទាំងកម្ម​វិធីខាងក្រោម​ ផ្នែកខាងស្តាំ។ ប្រសិនបើមិនឃើញទេនោះ សូមព្យាយាមចុះឈ្មោះក្នុងកម្មវិធី Google App beta ដែលអាចទាញយកបានតាម Play Store។ បន្ទាប់ពីដំឡើង និងចុះឈ្មោះរួច លោកអ្នកនឹងអាចប្រើវាបានជាក់ជាមិនខាន៕

កម្មវិធីអានរូបភាពដោយប្រើភ្នែកកាមេរ៉ា Google Lens កំពុងបើកឱ្យទាញយកនៅគ្រប់ទូរសព្ទ Android ហើយ!

ប្រភពព័ត៌មាន: droid-life

មតិយោបល់