Post News Media ព័ត៌មានបច្ចេកវិទ្យា LG G7 អាចនឹងច...

LG G7 អាចនឹងចេញក្នុងខែឧសភា ហើយថ្លៃជាង G6 ប្រហែលមួយសន្លឹក

ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន LG ស៊េរី G7 អាចនឹងប្រកាសចេញនៅចុងខែមេសា ឬដើមខែឧសភា នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាទំនងជាថ្លៃជាង G6 ប្រមាណ ១០០ ដុល្លារ ឬមានតម្លៃខ្ទង់ ៨៦០ ដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ GSM Arena

G7 នឹងពាំនាំមកជាមួយមុខងារកាមេរ៉ាប្រើប្រព័ន្ធ AI ប៉ុន្តែ នឹងផ្តល់ថាមពលប្រតិបត្តិការដោយបន្ទះឈីប Snapdragon 845 ជាមួយអេក្រង់ប្រភេទ OLED ដែលមានផ្ទៃឆកខាងលើ ដូចជា iPhone X។

ព័ត៌មានចចាមអារ៉ាមកន្លងមកបានអះអាងថា LG នឹងចេញ G7+ ដែលមានអេក្រង់ ទំហំ RAM និងអង្គផ្ទុកទិន្នន័យធំជាងម៉ូឌែលធម្មតា ហើយវានឹងមានតម្លៃប្រមាណ ៩៤០ ដុល្លារ៕

Loading...