ព័ត៌មានបច្ចេកវិទ្យា

ផ្ទាំងកម្មវិធី YouTube ពណ៌ងងឹតចាប់ផ្តើមដាក់ឱ្យ Update លើទូរសព្ទចល័តហើយ!

Google ចាប់ផ្តើមចេញកំណែកម្មវិធី YouTube ដែលមានជម្រើសផ្ទាំងកម្មវិធីពណ៌ងងឹត ឬ Dark Theme សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃហើយ ប៉ុន្តែ វាចេញសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple មុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមការងារ YouTube លើទំព័រ Twitter របស់ពួកគេនៅថ្ងៃម្សិលមិញ។តាមរយ:វីដេអូឃ្លីបភ្ជាប់ជាមួយសេចក្តីប្រកាសនោះ យើងអាចដឹងយ៉ាងច្បាស់ថា ដើម្បីប្តូរទៅ Dark Theme លោកអ្នកគ្រាន់តែចុចចូលទៅកាន់មឺនុយ Profile របស់ខ្លួន រួចចូលទៅកាន់ Settings ហើយបើកមុខងារ Dark Theme ជាការស្រេច។ ភ្លាមៗនោះ លោកអ្នកនឹងឃើញផ្ទាំងកម្មវិធី YouTube ប្តូរទៅជាមានផ្ទៃពណ៌ងងឹង ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់នៅទីងងឹតតែម្តង។

សម្រាប់ប្រព័ន្ធ Android ក្រុមហ៊ុនបានបញ្ជាក់ថា ក៏នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ប៉ុន្តែ មិនបានបញ្ជាក់ថ្ងៃបរិច្ឆេទជាក់លាក់នោះទេ៕

ប្រភពព័ត៌មាន: Twitter

មតិយោបល់