Post News Media ព័ត៌មានបច្ចេកវិទ្យា Google ប្តូរឈ...

Google ប្តូរឈ្មោះ​ Android Wear ទៅជា Wear OS ជាផ្លូវការ

រំលងមួយសប្តាហ៍កន្លងមកមុននេះ មានសញ្ញាជាច្រើនបានបង្ហាញថា Google កំពុងត្រៀមធ្វើការកែប្រែឈ្មោះប្រព័ន្ធប្រតិបត្តិការបំពាក់លើនាឡិកាដៃវៃឆ្លាតរបស់ខ្លួនពី Android Wear ទៅជា Android OS ហើយឥឡូវ វាពិតជាកើតឡើងដូច្នេះមែន។

ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិក បានគូសបញ្ជាក់នៅថ្ងៃម្សិលមិញថា ឈ្មោះថ្មីនេះ គឺអាចឆ្លុះបញ្ចាំងពីបច្ចេកវិទ្យា ទស្សនវិស័យ និងផលិតផលរបស់ខ្លួនសម្រាប់អតិថិជនបានកាន់តែល្អប្រសើរ។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏បានបង្កើតចេញនូវគេហទំព័រ និងគណនី Twitter ថ្មីមួយសម្រាប់ផលិតផលដែលបានផ្លាស់ប្តូរនិម្មិតសញ្ញា និងឈ្មោះថ្មីនេះ ក្រោមស្លាកក្រុមហ៊ុន Google។

នៅក្នុងគេហទំព័រនោះ គឺមានរាយនាមនាឡិកាដៃវៃឆ្លាតដែលប្រើប្រាស់ប្រព័ន្ធ Android Wear ហើយមានបន្ថែមកំណត់ចំណាំថា វាអាចធ្វើការជាមួយទាំង Android និង iPhone៕

ប្រភពព័ត៌មាន: 9to5google

Loading...