ព័ត៌មានបច្ចេកវិទ្យា

របៀបបញ្ចូល Trusted Contacts ក្នុង Facebook លើ iPhone និង Android

Trusted Contacts គឺជាមុខងារសន្តិសុខមួយនៅលើកម្មវិធី Facebook ដែលត្រូវបានបង្កើតឡើងដើម្បីជួយការពារការលួចយកគណនី Facebook របស់អ្នកប្រើប្រាស់បន្ថែមពីលើមុខងារ Two-Factor Authentication។

វាអនុញ្ញាតឱ្យ​ម្ចាស់គណនី Facebook នីមួយៗ ដាក់បញ្ចូលនូវលេខទូរសព្ទមិត្តភក្តិដែលខ្លួនទុកចិត្ត ដើម្បីបង្កានៅពេលមានអ្វីខុសប្រក្រតីកើតឡើងនៅលើគណនីរបស់ខ្លួន ដូចជាមិនអាចចុះឈ្មោះចូលប្រើបានជាដើម។

មុខងារនេះ បើកឱ្យលោកអ្នកបញ្ចូលលេខទូរសព្ទទំនាក់ទំនងមិត្តភក្តិពី ៣ ទៅ ៥ នាក់ ហើយអាចអនុវត្តបានតាមរបៀបដូចខាងក្រោម៖

របៀបអនុវត្ត៖

– បើកកម្មវិធី Facebook រួចចុចលើប៊ូតុងមឺនុយ (សញ្ញាត្រេបី) នៅខាងក្រោមជ្រុងខាងស្តាំ (សម្រាប់ទូរសព្ទ iPhone) ឬនៅខាងលើជ្រុងខាងស្តាំ (សម្រាប់ទូរសព្ទ Android)

– ចុចលើ Settings -> Account Settings -> Security & Login ហើយជ្រើសយក Choose 3 to 5 friends…


– ចុចលើ Choose Trusted Friends រួចជ្រើសយកលេខទំនាក់ទំនងទូរសព្ទមិត្តភក្តិដែលខ្លួនពេញចិត្តក្នុងបញ្ជី។ លោកអ្នកក៏អាចវាយឈ្មោះពួកគេនៅក្នុងប្រអប់ Search បានដែរ ប្រសិនបើពិបាករក។


– ជាចុងក្រោយ ចុចលើ Done ជាការស្រេច៕

ប្រភពព័ត៌មាន: igeekblog

មតិយោបល់