Post News Media ព័ត៌មានបច្ចេកវិទ្យា Oppo F7 នឹងចេ...

Oppo F7 នឹងចេញពីម៉ូឌែល បំពាក់កាមេរ៉ាមុខខ្លាំងកប់ដល់ 25MP

ក្រុមហ៊ុន​ Oppo កំពុងបង្កើនសមត្ថិភាពស្មាតហ្វូនត្រកូល F របស់ខ្លួនទៅលើមុខងារកាមេរ៉ាឱ្យកាន់តែប្រសើរ ហើយវានឹងបញ្ចេញតាមរយ: ស៊េរីថ្មីរបស់វាពីរ​ម៉ូឌែលគឺ F7, F7 (128GB) និង F7 Youth ហើយវានឹងប្រកាសចេញនៅអំឡុងចុងខែនេះ នាប្រទេសឥណ្ឌា។

យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក ម៉ូឌែលថ្មីទាំងពីរ នឹងបំពាក់កាមេរ៉ា ថត Selfie ដែលមានទំហំដល់ទៅ ២៥ មេហ្គាភិចសែល ជាមួយប្រព័ន្ធកម្មវិធី AI ដែលជួយឱ្យការថតរូបភាព-វីដេអូទទួលបានគុណភាពកាន់តែល្អប្រសើរ។

គេរំពឹងថា Oppo F7 នឹងមានរចនាបទប្រហាក់ប្រហែលនឹង Oppo R15 ជាមួយអេក្រង់ឆកខ្នាត 19:9 ស្រដៀងនឹង iPhone X ហើយវានឹងចេញលក់នៅទីផ្សារប្រទេសឥណ្ឌា ក្នុងតម្លៃ ₹25,990 ឬស្មើនឹង​ ៤០០ ដុល្លារអាមេរិក។

យោងតាមព័ត៌មានក្រៅផ្លូវការ Oppo F7 នឹងប្រើអេក្រង់ Full HD+ ប្រភេទ IPS ទំហំ ៦.២៨ អ៊ីញ ដើរដោយប្រព័ន្ធ Android 7.1.2, កាមេរ៉ាក្រោយភ្លោះមានទំហំ ១៦+៥ មេហ្គាភិចសែល ឯកាមេរ៉ាមុខទំហំ ២៥ មេហ្គាភិចសែល មានមេម៉ូរីម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ (អាចបន្ថែមបាន)។

ស្មាតហ្វូនរបស់ចិនមួយនេះ នឹងប្រើបន្ទះឈីប Octa-core MediaTek អមដោយ RAM ទំហំ ៤ ជីហ្គាបៃយ៍ មានបន្ទះស្កេនក្រយៅដៃនៅខាងក្រោយ និងប្រើថ្មថាមពល ៣,៣០០ មីល្លីអំព៊ែរម៉ោង៕

ប្រភពព័ត៌មាន: gsmarena mysmartprice

Loading...