Post News Media ព័ត៌មានបច្ចេកវិទ្យា Nissan IMx ដ៏...

Nissan IMx ដ៏ប្រណិត នឹងផលិតចេញនៅអំឡុង ៣ ឆ្នាំខាងមុខ

ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Nissan លោក Mamoru Aoki បាននិយាយប្រាប់ Autocar ថា រថយន្តគំរូ IMx ដើរដោយថាមពលអគ្គីសនីរបស់ខ្លួន នឹងមកដល់ក្នុងរយ:ពេល ២-៣ ឆ្នាំខាងមុខ។

ទោះយ៉ាងណា គេមិនប្រាកដទេថា នៅពេលផលិតចេញ រូបរាងរបស់វាខុសពីម៉ូដគំរូនេះយ៉ាងណានោះទេ។ ប៉ុន្តែ គេនឹងរក្សាកម្លាំងម៉ាស៊ីនអាគុយរបស់វាឱ្យនៅខ្លាំងដល់ ៤៣៥ សេះ និងអាចបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រដដែល។ ដោយឡែក គេច្បាស់ណាស់ថាកង់ដ៏ឡូយរបស់វានឹងមិនមានការកែប្រែនោះទេ។

លោក Aoki បានលើកសរសើរអំពីររចនាបទផ្ទៃខាងក្នុងរបស់ IMx ដែលប្រើប្រាស់ឈើ និងផ្លាស្ទិកលាយបញ្ចូលគ្នា ហើយគេរំពឹងថា សារចនាបទនេះមួយចំនួននឹងពាំនាំមកនៅលើផលិតផលសម្រេច។

Nissan បានដៅផែនការសម្រាប់រថយន្តអគ្គីសនីរបស់ខ្លួនថានឹងចេញ ៨ ម៉ូឌែលមុនឆ្នាំ ២០២២ ប៉ុន្តែ ក្រុមហ៊ុនហាក់ពុំមានអ្វីជាសម្អាងច្បាស់លាស់នោះទេ បើ​ធៀប​ជាមួយក្រុមហ៊ុន Renault ដែលបានបង្ហាញឱ្យឃើញត្រកូលរថយន្តស៊េរីឆ្នាំ ២០២២ ថាតើវានឹងមានលក្ខណ:សម្បត្តិយ៉ាងដូចម្តេច។

ជាមួយកគ្នានេះដែរ មានអ្នកខ្លះបារម្ភថា Nissan អាចនឹងឈរនៅពីក្រោយក្រុមហ៊ុន Hyundai និង VW ជាដើម ដែលពួកគេបានបញ្ចេញគ្រោងការផលិតរថយន្ត​ប្រភេទ EV ច្បាស់លាស់ជាង Nissan នោះ៕

ប្រភពព័ត៌មាន: engadgets

Loading...