Post News Media ព័ត៌មានបច្ចេកវិទ្យា ផ្លូវការហើយ! ...

ផ្លូវការហើយ! Xiaomi បោះបង់កាមេរ៉ា Selfie ដើម្បីអេក្រង់ពេញគែម ១០០%

តាមរយ:តារាតំណាងផលិតផលរបស់ខ្លួនដ៏ស្រស់សង្ហា Wu Yifan ក្រុមហ៊ុន Xiaomi បានរំលេចចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន​ Mi Mix 2s ដែលរចនាមកជាមួយអេក្រង់ធំលាតពេញផ្ទៃខាងមុខ រហូតគ្មានចន្លោះសម្រាប់ដាក់កាមេរ៉ាថត Selfie តែម្តង។

ក្រុមហ៊ុនបានចែកផ្សាយរូបថតឃោសនាបីសន្លឹក បង្ហាញពីសម្រស់ Mix 2s ដែលមើលទៅស្រដៀងទៅនឹង Mix 2 ដែលកំពុងមានវត្តមានលើទីផ្សារ ប៉ុន្តែ ផ្ទៃអេក្រង់របស់វាគឺលាតសន្ធឹងដល់គែមទូរសព្ទខាងលើ ១០០% តែម្តង ហើយវានឹងប្រកាសចេញនៅថ្ងៃទី ២៧ មីនា នាទីក្រុងសៀងហៃ ប្រទេសចិន។

សម្រាប់ភ្ញៀវដែលបានទៅចូលរួមចំនួន​ ១០​ រូប នឹងមានសំណាងឈ្មះដំណើរកម្សាន្ត​ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីបើកបង្ហាញស្មាតហ្វូនអេក្រង់ធំគ្មាន​ស៊ុមស៊េរីថ្មី ៣ ម៉ូឌែលគឺ Mi Mix, Mi Mix 2, និង Mi Mix 2s នាមជ្ឈមណ្ឌល​ Centre Pompidou។

គួរបញ្ជាក់ថា Xiaomi Mi Mix 2s នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845, បំពាក់ RAM ទំហំ 8GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ 256GB។ ដោយឡែក សម្រាប់លក្ខណ:​សម្បត្តិដទៃផ្សេងទៀត នឹងត្រូវបានទម្លាយឱ្យដឹងជាផ្លូវការនាថ្ងៃទី ២៧ មីនាខាងមុខ៕

ប្រភពព័ត៌មាន: gsmarena

Loading...