Post News Media ព័ត៌មានបច្ចេកវិទ្យា ចង់លុបគណនី Fa...

ចង់លុបគណនី Facebook របស់ខ្លួនចោល? មានអីពិបាក!

បន្ទាប់ពីមានភាពចម្រូងចម្រាស់មួយរយ:ពេលចុងក្រោយនេះ ដែលមានគេ​ចោទ​ថា Facebook បានលួចលក់​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណ ៥០ លាន​នាក់ ទៅដល់ក្រុមហ៊ុនពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាជ្រើសតាំងប្រធានា​ធិបតីរបស់លោក Donald Trump នៅឆ្នាំ ២០១៦ រួចមក មានមនុស្សជាច្រើនចង់លុបគណនីបណ្តាញសង្គមរបស់ខ្លួនចោល។ បើលោកអ្នកឋិតក្នុងចំណោមពួកគេ លោកអ្នកអាចប្រើវិធីលុប​គណនី Facebook ចោលបានដូចខាងក្រោម៖

ប៉ុន្តែ មុននឹងលុបលោកអ្នកអាចទាញយកទិន្នន័យដែលខ្លួនបានបង្ហោះលើ News Feed កន្លងមក រាប់បញ្ចូលទាំងរូបថត ទៅផ្ទុកក្នុងកុំព្យូទ័ររបស់ខ្លួនបានដោយ៖

១- ចូលទៅកាន់គណនី Facebook របស់ខ្លួន រួចចុចចូលមឺនុយ Settings
២- នៅខាងក្រោម General Account Settings សូមចុចលើ Download a copy​


៣- ចុចលើ Start My Archive បន្ទាប់មកវាយបញ្ចូលលេខកូដគណនី Facebook របស់លោកអ្នក


៤- ហើយមួយខណ:ពេលក្រោយមក នឹងមានសារមួយផ្ញើចូលមកកាន់អាសយដ្ឋានរបស់លោកអ្នក ដោយមានភ្ជាប់ជាមួយតំណភ្ជាប់មួយសម្រាប់លោកអ្នកទាញយកកញ្ចប់ទិន្នន័យរបស់លោកអ្នក។

របៀបលុបគណនី Facebook របស់លោកអ្នក

១- ចូលទៅកាន់ប៊ូតុងមឺនុយ (សញ្ញាត្រេបី) នៅជ្រុងខាងលើផ្នែកខាងស្តាំនៃផ្ទាំងគេហទំព័រ Facebook


២- ចុចលើ Settings -> Manage Account -> Edit


៣- ចុចលើ Request Account Deletion បន្ទាប់មក ចូលទៅលុបកម្មវិធី Facebook របស់លោកអ្នកនៅលើទូរសព្ទ ហើយរង់ចាំរហូតដល់ដំណើរការចប់ជាការស្រេច៕   

ប្រភពព័ត៌មាន: tomsguide

Loading...